ព័ត៌មានជាតិ

ក្រសួងស្នើបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា រហូតដល់មានការជូនដំណឹងជាថ្មី

BY
Khmernote Media
April 7, 2020

យោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ឲ្យសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្ម ក្លឹបហាត់ប្រាណ បៀរហ្កាឌិន KTV រោងកុន ក្លឹបកំសាន្ត និងកាស៊ីណូ ជាបណ្តោះអាសន្នទូទាំងប្រទេស រហូតដល់មានការជូនដំណឹងជាថ្មី និងបានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ ផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេស ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមរោងចក្រផលិតម៉ាស់ ទឹកអាល់កុលលាងដៃ និងសម្ភារៈពេទ្យដោយខ្លួនឯង ដើម្បីបំពេញតម្រូវការក្នុងស្រុក៕

អត្ថបទ៖ សេម

Share This Post: