ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃបន្ដបង្ហាញពីការធ្លាក់ចុះ នៃចំនួនអ្នកឆ្លងវីរុស កូវីដ-១៩ ដោយមានតែ ៣៨ករណី សម្រាប់ថ្ងៃនេះ

    BY autoadmin April 7, 2020
    ប្រទេសថៃបន្ដបង្ហាញពីការធ្លាក់ចុះ នៃចំនួនអ្នកឆ្លងវីរុស កូវីដ-១៩ ដោយមានតែ ៣៨ករណី សម្រាប់ថ្ងៃនេះ

    រដ្ឋាភិបាលថៃនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសខ្លួនមានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៣៨នាក់ និងមានអ្នកស្លាប់ម្នាក់ទៀតនៅព្រឹកនេះ។ ករណីវីរុស COVID-19 នៅប្រទេសថៃដែលបានបញ្ជាក់សរុបមានចំនួន ២,២៥៨ករណី ហើយចំនួនអ្នកស្លាប់កើនមានដល់ ២៧នាក់។

    តួលេខនៃការឆ្លងថ្មីចំនួនទាំង ៣៨នាក់ បានលេចចេញនូវនិន្នាការធ្លាក់ចុះពី ៥១ករណី ដែលបានរាយការណ៍កាលពីថ្ងៃច័ន្ទ និង ១០២ករណី នៅថ្ងៃអាទិត្យ ប៉ុន្តែមិនទាន់មានវិធីណាមួយអាចដឹងពីចំនួនករណីជាក់ស្តែង និងថាតើវីរុសនេះនឹងឆ្លងលឿនប៉ុនណាទេ ពីព្រោះបើមើលទៅករណីទូទាំងពិភពលោក គឺមានមនុស្សតិចតួចណាស់ដែលត្រូវបានធ្វើតេស្ដរកមេរោគ។

    លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 បាននិយាយថា អ្នកស្លាប់ថ្មីចុងក្រោយគឺបុរសអាយុ ៥៤ឆ្នាំ ដោយគាត់គ្មានជំងឺរ៉ាំរ៉ៃជាប់ខ្លួននោះទេ ហើយជាអ្នកនៅក្នុងតំបន់ Thong Lor នៃទីក្រុងបាងកក។ លោកវេជ្ជបណ្ឌិត Taweesin មានប្រសាសន៍ថា៖«ចំនួនករណីថ្មីប្រចាំថ្ងៃទាប និងការកើនឡើងយឺតនៃអ្នកជំងឺ ទំនងជាបណ្តាលមកពីបម្រាមគោចរទូទាំងប្រទេស ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០៣ ខែមេសា»៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: