ព័ត៌មានជាតិ

ស្រីស្អាតដែលជាអ្នកប្រណាំងទ្បាន Rally ដំបូងបង្អង់នៅកម្ពុជា នាំយកគ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ ម៉ាស់ និងថវិកា ចែកជូនក្មេងៗជាង១០០នាក់ នៅទីលានចាក់សំរាមដង្កោ

BY
Khmernote Media
April 7, 2020

រាជធានីភ្នំពេញ ៖ ដើម្បីរួមចំណែក ក្នុងការទប់ស្កាត់ និងបង្ការការឆ្លងរាលដាលជំងឺប្រភេទថ្មី កូវីដ១៩ (Covid-19) ដែលកំពុងបង្កឱ្យមានក្តីព្រួយបារម្ភ នាពេលសព្វថ្ងៃនេះ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ កញ្ញា សេង សុជាតិតា ដែលប្រិយមិត្តជាច្រើនបានស្គាល់ហើយ គាត់ជានារីដំបូងនៅខ្មែរ ដែលជាអ្នកប្រណាំងទ្បាន Rally ឆ្លងកាត់ឧបសគ្គនោះ បានយកគ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ ម៉ាស និងថវិកា និងសំភារះជាច្រើន ទៅចែកជូនក្មួយៗចំនួន ១០០នាក់ នៅទីលានចាក់សំរាមដង្កោរ ដោយមានការសហការពីរដ្ឋបាលទីលានចាក់សំរាមដង្កោរ បឹងជើងឯក។ ជាមួយគ្នាផងដែរកញ្ញា សុ បានផ្តាំផ្ញើដល់ក្មួយៗឲ្យចេះថែរក្សាខ្លួន ពាក់ម៉ាស លាងដៃសាប៊ូ ដើម្បីចាកឆ្ងាយពីមេរោគទាំងពួង។

កញ្ញា សេង សុជាតិតា បានសន្យានិងចែកជូនបន្ថែមនូវសម្ភារះសិក្សាមួយចំនួន តាមរយះសហការីនៅថ្ងៃបន្ទាប់ផងដែរ។ ដើម្បីឲ្យយល់ដឹងអំពីវិធានការនៃការការពារ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសនូវការឆ្លងរីករាលដាល មេរោគឥតស្រមោលនេះ នៅក្នុងសហគមន៍។

តំណាងឪពុកម្ដាយក្មេង សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ប្អូនស្រី និងបណ្តារសប្បុរសជននានា រដែលតែងតែជួយដល់ការងារសង្គមក្នុងនាមបេះដូងខ្មែរតែមួយ សូមឲ្យមានសុខភាព ល្អជួបប្រទះតែ សេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ។

នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ស្របពេលដែលយើងទាំងអស់គ្នាមានតម្រូវការ និងភាពចំបាច់នៃការចូលរួមពីសប្បុរសជនក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មី COVID-19 នឹងលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ៕

អត្ថបទ&រូបភាព៖​ បងម៉េង ខ្មែរណូត

Share This Post: