ព័ត៌មានជាតិ
អាក្រក់មែន ! ចាក់ខ្លួនឯងអោយរបួសហើយរត់ទៅប្តឹងប៉ូលិសថាត្រូវគេប្លន់ ដោយសារតែ…
BY Khmernote Media
February 9, 2018
ប្រទេសចិន ៖ ជនល្មើសខ្លះដោយសារតែចង់បោកបញ្ឆោតប៉ូលិសដោយប្រើវិធីសាស្រ្តឈឺខ្លួនមួយចំនួន តែយ៉ាងណានៅតែមិនអាចលាក់ពីភ្នែកប៉ូលិសបាន។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវដ៏ហួសចិត្តមួយ ដែលបុរសម្នាក់រត់មកប្តឹងប៉ូលិសថាត្រូវគេចាក់ចោរអោយរបួសហើយប្លន់យកប្រាក់ជាង៩០០០យ័ន ចុងក្រោយទើបដឹងថាគាត់ជាអ្នកធ្វើដោយខ្លួនឯង។ របាយការណ៍ភ្នាក់ងារព័ត៌មានចិនចុះផ្សាយកាលពីថ្ងៃទី០៧ ខែកុម្ភៈ ថាបុរសម្នាក់បានប្តឹងប៉ូលិសថាត្រូវបានគេចាក់អោយរបួសប្លន់យកប្រាក់ជាប់នឹងខ្លួនជាង៩០០០យ័ន។

ប៉ូលិសបានបញ្ជូនគាត់ទៅកាន់មន្ទីពេទ្យ តែមិនបានជឿនោះទេថាគាត់ត្រូវបានគេចាក់អោយរបួសហើយប្លន់នោះ។ ប៉ូលិសបានសួរចម្លើយគាត់ជាច្រើន តែគាត់មិនអាចផ្តល់ចម្លើយអ្វីដល់ប៉ូលិសបានទាំងអស់ព្រោះតែរឿងគ្រប់យ៉ាងគឺគាត់ជាអ្នកធ្វើ។ មូលហេតុដែលគាត់ធ្វើបែបនេះគឺព្រោះតែចង់លេចយកប្រាក់៩០០០យ័ននេះមកធ្វើជារបស់ខ្លួន៕
ប្រភព ៖ sanook