កូវីដ-១៩

ប្រទេសចិនបានរាយការណ៍ថា គ្មានករណីស្លាប់ថ្មីជាលើកដំបូងបំផុត ចាប់តាំងពីខែមករាមក

BY
autoadmin
April 7, 2020

ប្រទេសចិនបានរាយការណ៍ករណីថ្មីចំនួន ៣២ ដែលករណីទាំងអស់សុទ្ធតែនាំចូលពីបរទេស។ ហើយនេះជាលើកទីមួយ ដែលប្រទេសចិនមិនមានរបាយការណ៍ស្លាប់ដោយសារ COVID-19 ចាប់ចាប់តាំងពីគណៈកម្មការសុខភាពជាតិ (NHC) បានចាប់ផ្តើមចេញផ្សាយព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃនៅចុងខែមករា។ NHC បាននិយាថា គិតមកដល់ពេលនេះចិនមានករណីសរុបចំនួន ៨១,៧៤០ ករណី និងមានអ្នកស្លាប់ចំនួន ៣,៣៣១នាក់។

នេះនៅមិនតំណាងឱ្យចំនួនករណីសរុបទាំងអស់ទេ ប៉ុន្តែចំនួននៃការបង្ករោគចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម។ ក្នុងចំណោមករណីទាំងអស់នោះ អ្នកជំងឺ ៧៧,១៦៧នាក់ បានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។ ម៉្យាងទៀតផ្នែកជាច្រើននៃប្រទេសចិន កំពុងវិលត្រឡប់ទៅរកជីវិតធម្មតាវិញហើយដែរ។

ថ្ងៃស្អែកបំរាមបិទទ្វារលើទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសនឹងត្រូវបានដកចេញ។ វាជាព្រឹត្តិការណ៍សំខាន់មួយ ដែលបង្ហាញពីការប្រយុទ្ធប្រឆាំងរបស់ចិនជាមួយនឹងវីរុស។ ចាប់ផ្តើមពីថ្ងៃស្អែកប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីវូហាន និងហ៊ូប៊ី ប្រសិនបើពួកគេមានលេខកូដ QR ពណ៌បៃតងនៅលើទូរស័ព្ទដៃរបស់ពួកគេ ដែលរដ្ឋាភិបាលខេត្តបានចែកចាយឱ្យ ដែលបញ្ជាក់ពីស្ថានភាពសុខភាពរបស់ប្រជាជន៕

អត្ថបទ៖ លីដា
ប្រភព៖Vietnaminsider

Share This Post: