កូវីដ-១៩

អាឡឺម៉ង់មានករណីថ្មីជាង ៣,៨០០ករណី បន្ទាប់ពីបានចុះថយ៤ថ្ងៃ នាំឱ្យករណីសរុបមានជាង ៩៩,០០០ករណី

BY
autoadmin
April 7, 2020

ទិន្នន័យពីវិទ្យាស្ថាន Robert Koch សម្រាប់ជំងឺឆ្លងបានបង្ហាញថា ការឆ្លងវីរុស COVID-19 នៅអាឡឺម៉ង់បានកើនឡើង ៣,៨៣៤ ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបពេលនេះកើនដល់ ៩៩,២២៥ សម្រាប់ថ្ងៃអង្គារ ដែលវាជាការកើនឡើងជាខ្ពស់ថ្មី បន្ទាប់ពីតួលេខ បានធ្លាក់ចុះ ៤ថ្ងៃជាប់ៗគ្នា។

ចំនួនអ្នកស្លាប់ដែលបានរាយការណ៍បានកើនឡើង ១៧៣នាក់ ដែលនាំឱ្យចំនួនសរុបមានដល់ ១,៦០៧នាក់។ ចំនួនករណីថ្មីសម្រាបថ្ងៃអង្គារ គឺខ្ពស់ជាងការឆ្លងថ្មីដែលត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទ ដែលពេលនោះមាន ៣,៦៧៧ ករណីថ្មី ខណៈចំនួនអ្នកស្លាប់កាលពីថ្ងៃច័ន្ទ គឺមាន ៩២នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: