Lexus ត្រកូល ES ស៊េរីថ្មី បង្ហាញខ្លួនជាផ្លូវការ មុខកាចជាងមុន និងទំនើបជាងមុន
នៅក្នុងព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញរថយន្ដថ្មីរបស់ក្រុមហ៊ុន Lexus ដែលធ្វើឡើងក្នុងទីក្រុង Beijing បានដាក់បង្ហាញម៉ូដែលថ្មីនៃត្រកូល ES ដែលជារថយន្ដប្រណិតប្រភេទ Sedan។ Lexus ES ជំនាន់ថ្មីនេះទទួលបានការអភិវឌ្ឍច្រើនចំណុចដែរលើម៉ូដែលចាស់ទាំងប្រវែង និងទំហំកង់។ ចំពោះម៉ូដែល F Sport មានបន្ថែម spoiler និងទំហំកង់ 19អ៊ីញ ជាមួយនឹងចង្កៀងមុខភ្លឺច្បាស់ ស្អាត និងទំនើប។ លើសពីនេះទៅទៀត ផ្ទៃខាងមុខរបស់ម៉ូដែល ES គឺស្រដៀងគ្នាទៅនឹង Camry និង Avalon ដែរ។

ផ្ទៃខាងក្នុងរបស់ Lexus ES ជំនាន់ថ្មីគឺមានសភាពធំទូលាយជាងប្រភេទរថយន្ដ Toyota និងម៉ូដែល ES ស៊េរីចាស់ ជាមួយនឹងអេក្រង់ Touchscreen ទំហំ 8អ៊ីញ និង 12.3អ៊ីញ ប្រើប្រាស់សម្រាប់គ្រប់គ្រងលើរថយន្ដទាំងមូល។ ក្រៅពីនេះលក្ខណៈពិសេសមួយចំនួនគឺស្រដៀងគ្នាទៅនឹងត្រកូល LS រឺ LC ដែរ សូម្បីតែទំហំស៊ីឡាំង។
ម៉ូដែល ES ជំនាន់ថ្មីប្រើប្រាស់ម៉ាស៊ីន 3.5-liter V6 ជាមួយនឹងកម្លាំងសេះ 302hp។ ចំពោះម៉ូដែល Hybrid វិញគឺមានភ្ជាប់មកជាមួយនឹងម៉ាស៊ីន 2.5-liter ស៊ីឡាំង4 និង កម្លាំងសេះ 215hp។ អាចនិយាយបានថា ម៉ូដែលទាំងពីរនេះគឺដូចគ្នាទៅនឹងរថយន្ដ Camry ដែរ តែចំពោះម៉ូដែល Hybrid មានកម្លាំងសេះខ្លាំងជាង 12hp។
ប្រភព៖ autoblog
















