ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អបអរសាទរ! ថ្ងៃនេះ គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ០៥នាក់បន្ថែមទៀត សរុបកើនដល់៦៣នាក់

    BY Khmernote Media April 8, 2020
    អបអរសាទរ! ថ្ងៃនេះ គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ០៥នាក់បន្ថែមទៀត សរុបកើនដល់៦៣នាក់

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ដែលជាប្តីប្រពន្ធរស់នៅសង្កាត់ជ្រោយចង្វារ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៧ករណី។

    ក្នុងនោះដែរក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន០៥នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសរុបកើនដល់៦៣នាក់ ដោយអ្នកទាំង០៥នាក់នេះមាន បុរសជនជាតិបារាំង០២នាក់ បុរសជនជាតិខ្មែរ០២នាក់ និងស្ត្រីជនជាតិខ្មែរ០១នាក់។ ហើយអ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៥៤នាក់ (ស្ត្រី១៩នាក់ និងបុរស៣៥នាក់)៕

    Share This Post: