ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អាមេរិកកត់ត្រាកំណត់ត្រាស្លាប់ថ្មី ដោយមានអ្នកស្លាប់ក្នុងមួយថ្ងៃជិត ២,០០០នាក់

    BY autoadmin April 8, 2020
    អាមេរិកកត់ត្រាកំណត់ត្រាស្លាប់ថ្មី ដោយមានអ្នកស្លាប់ក្នុងមួយថ្ងៃជិត ២,០០០នាក់

    មនុស្សដែលបានឆ្លងវីរុស COVID-19 នៅសហរដ្ឋអាមេរិកជិត ២,០០០នាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមតារាងតួលេខរបស់សាកលវិទ្យាល័យចនហបគីនស៍ នៅថ្ងៃអង្គារទី៧ ខែមេសា។ តួលេខស្លាប់ប្រចាំថ្ងៃដែលមានចំនួន ១,៩៣៩ បាននាំឱ្យចំនួនអ្នកស្លាប់សរុបនៅសហរដ្ឋអាមេរិកគិតត្រឹមយប់ថ្ងៃអង្គារ មានដល់ ១២,៧២២នាក់ ដែលជិតស្មើចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៉ីតាលី ដែលមានអ្នកស្លាប់ចំនួន ១៧,១២៧នាក់ និងអេស្ប៉ាញដែលមានចំនួន ១៣,៧៩៨នាក់។

    ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានការពារការឆ្លើយតបរបស់លោកចំពោះវិបត្តិនេះ ហើយកាលពីថ្ងៃអង្គារ គាត់បានស្តីបន្ទោសអង្គការសុខភាពពិភពលោក (WHO) ចំពោះប្រតិកម្មយឺតៗ។ លោកបានចោទសួរថា ហេតុអ្វីបានជាអង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍មិនត្រឹមត្រូវបែបនេះ? ដោយសំដៅលើការណែនាំរបស់ WHO កាលពីចុងខែមករា ដែលថាប្រទេសទាំងអស់គួររក្សាព្រំដែនឱ្យបើកចំហ ទាំងដែលការពិតវាកាន់តែរីករាលដាលកាន់តែខ្លាំង។

    លោក ដូណាល់ ត្រាំ បានចោទថា WHO បានយឺតពេលក្នុងការហៅវីរុស COVID-19 ជាវីរុសរាលត្បាតជាសកល (pandemic) ហើយថា WHO មើលទៅតែខាងចិន ទាំងដែលអាមេរិកផ្ដល់ជំនួយច្រើនជាងគេ។ ដូច្នេះអាមេរិកក៏នឹងកំពុងគិតថា នឹងឈប់ផ្ដល់ជំនួយឱ្យ WHO ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រ៖ភព៖ CNA

    Share This Post: