កូវីដ-១៩
ប្រទេសថៃមានចំនួនអ្នកឆ្លងថ្មី ១១១ករណី និងស្លាប់ ៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ
BY autoadmin
April 8, 2020
ប្រទេសថៃនៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១១១នាក់ និងមានអ្នកស្លាប់ថ្មី ៣នាក់ទៀត។ អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាល COVID-19 បាននិយាយថា អ្នកស្លាប់រួមមានជនជាតិរុស្ស៊ីអាយុ ៤៨ឆ្នាំ ជនជាតិឥណ្ឌាអាយុ ៦៩ឆ្នាំ និងជនជាតិអាមេរិក អាយុ ៦៩ឆ្នាំ។

ចាប់តាំងពីការរាតត្បាតរីករាលដាលនៅក្នុងខែមករា ប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ២,៣៦៩ករណី និងអ្នកស្លាប់សរុបទាំងអស់ ៣០នាក់ ខណៈអ្នកជំងឺ ៨៨៨នាក់ បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ។ ប្រទេសថៃក៏បានបង្ហាញពីការធ្លាក់ចុះតួលេខនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែវាបានលោតឡើងជាង ១០០ករណីវិញនៅថ្ងៃនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Straits Times