ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ គ្រូពេទ្យកម្ពុជាយើងព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយថែម០៦នាក់ទៀត សរុប៦៨នាក់ហើយ

    BY Khmernote Media April 9, 2020
    ថ្ងៃនេះ គ្រូពេទ្យកម្ពុជាយើងព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយថែម០៦នាក់ទៀត សរុប៦៨នាក់ហើយ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត និងរកឃើញករណីលាប់ជំងឺកូវីដ-១៩ឡើងវិញ០១នាក់ផងដែរ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៨ករណី។

    ក្នុងនោះដែរក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន០៦នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសរុបកើនដល់៦៨នាក់ ដោយអ្នកទាំង០៦នាក់នេះមាន ស្ត្រីជនជាតិអង់គ្លេស០១នាក់ បុរសជនជាតិបារាំង០២នាក់ និងស្ត្រីជនជាតិបារាំង០៣នាក់។ ហើយអ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៥០នាក់ (ស្ត្រី១៦នាក់ និងបុរស៣៤នាក់)៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay