ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្កាយបួនក្លែងក្លាយម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងធ្វើការឃាត់ខ្លួន

    BY Khmernote Media April 9, 2020
    ផ្កាយបួនក្លែងក្លាយម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងធ្វើការឃាត់ខ្លួន

    បាត់ដំបង៖ នៅវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវឯកសណ្ឋានជាអាទិ៍ ប្រើឯកសណ្ឋានយោធា សក្ដិនាយឧត្តមសេនីយ៍ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ មានឈ្មោះ ណាំ កប ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅនៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

    កម្លាំងបានដកហូតវត្ថុតាងសក្ដិស្មា ផ្កាយ៤ =១ គូរ, សក្ដិអាវប្រយុទ្ធ = ១ គូរ, ស្លាក ឈ្មោះ នាយឧត្តមសេនីយ៍=១, មេដាយ =១ កំប្លេ, ឯកសណ្ឋានប្រយុទ្ធ=១ កំប្លេ, សញ្ញាសំគាល់ នាយឧត្តមសេនីយ៍១ គូរ និងស្លាក ឈ្មោះ ហង់ សំណាង=១។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវបន្ត ដើម្បីកសាងសំណុំរឿងទៅតុលាការ៕

    ប្រភព៖ កងរាជអាវុធហត្ថ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay