កូវីដ-១៩
នៅម៉ាឡេស៊ី មានអ្នកឆ្លងកូវីដ១៩ កើនលើស ៤,០០០នាក់ហើយពេលនេះ
BY Khmernote Media
April 9, 2020
យោងតាមការចុះផ្សាយពីសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា កាលពីថ្ងៃពុធ ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីត្រូវបានរាយការណ៍ថា រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន១៥៦ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបលើស ៤,០០០ករណីហើយ។ គិតត្រឹមថ្ងៃទី០៨ ខែមេសា ចំនួនអ្នកឆ្លងសរុបមាន ៤,១១៩ករណី ដែលវាជាចំនួនដ៏ច្រើនមួយសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍។

អគ្គនាយកក្រសួងសុខាភិបាល លោក Noor Hisham Abdullah បានប្រកាសនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធថា ប្រទេសម៉ាឡេស៊ីមានអ្នកស្លាប់ ២ នាក់បន្ថែមទៀតដោយធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៦៥នាក់។ ចំណែកឯអ្នកជាសះស្បើយពីជំងឺមានចំនួន ១៦៦ នាក់ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះ៕
អត្ថបទ៖ សេម
ប្រភព៖ channelnewsasia
