ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    វីរុសកូរ៉ូណាពេលនេះឆ្លងដល់ជនជាតិភាគតិច ដែលនៅតំបន់ដាច់ស្រយាលនៅព្រៃអាម៉ាហ្សូន ក្នុងប្រទេសប្រេស៉ីល

    BY autoadmin April 9, 2020
    វីរុសកូរ៉ូណាពេលនេះឆ្លងដល់ជនជាតិភាគតិច ដែលនៅតំបន់ដាច់ស្រយាលនៅព្រៃអាម៉ាហ្សូន ក្នុងប្រទេសប្រេស៉ីល

    ប្រទេសប្រេស៊ីលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានករណីដំបូងនៃវីរុស COVID-19 ដែលត្រូវបានគេរកឃើញក្នុងចំណោមប្រជាជនយ៉ាណូម៉ាមី (Yanomami) ដែលជាក្រុមជនជាតិដើមអាម៉ាហ្សូន ដែលត្រូវបានគេស្គាល់ថានៅឆ្ញាយពីគេ និងមានភាពងាយរងគ្រោះចំពោះជំងឺខាងក្រៅ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Luiz Henrique Mandetta បានប្រាប់សន្និសីទកាសែតថា៖ «ថ្ងៃនេះយើងបានបញ្ជាក់ពីករណីមួយនៃវីរុស COVID-19 ក្នុងចំណោមជនជាតិយ៉ាណូម៉ាមី ដែលវាគឺគួរឱ្យព្រួយបារម្ភណាស់»។

    ក្រុមមន្រ្តីបាននិយាយថា អ្នកជំងឺជនជាតិយ៉ាណូម៉ាមីម្នាក់នោះ ជាក្មេងប្រុសអាយុ ១៥ឆ្នាំ ហើយកំពុងត្រូវបានព្យាបាលនៅក្នុងបន្ទប់ថែទាំបន្ទាន់មួយ នៅឯមន្ទីរពេទ្យមួយនៅ Boa Vista ដែលជារដ្ឋធានីនៃរដ្ឋភាគខាងជើងរ៉ូរ៉ៃម៉ា។ យោងតាមកាសែត Globo បានឱ្យដឹងថា ប្រទេសប្រេស៊ីលឥឡូវនេះមានករណីឆ្លង COVID-19 យ៉ាងហោចណាស់ ៧ករណី នៅក្នុងចំណោមប្រជាជនជនជាតិភាគតិច។ អ្នកទីមួយគឺជាស្ត្រីអាយុ ២០ឆ្នាំ មកពីក្រុមជនជាតិភាគតិចកូកាម៉ា ដែលត្រូវបានបញ្ជាក់ជាវិជ្ជមានកាលពីមួយសប្តាហ៍មុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: