កូវីដ-១៩
ប្រទេសថៃរកឃើញអ្នកកូវីដ១៩ ថ្មីចំនួន ៥៤នាក់ និងស្លាប់ ២នាក់បន្ថែមទៀត
BY autoadmin
April 9, 2020
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃដោយមជ្ឈមណ្ឌលឆ្លើយតបនឹងស្ថានភាពនៃ COVID-19 លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រទេសថៃមានករណីថ្មីនៃវីរុស COVID-19 ចំនួន ៥៤ករណី។ ប្រការនេះនាំឱ្យមានករណីសរុបក្នុងប្រទេស មានចំនួនសរុប ២,៤២៣ករណី។

ការស្លាប់បន្ថែម ២ ទៀតត្រូវបានរាយការណ៍ នាំឱ្យចំនួនមរណៈកើនដល់ ៣២នាក់។ អ្នកស្លាប់ជាជនជាតិបារាំង អាយុ ៧៤ឆ្នាំ នៅឈុនបុរី និងម្នាក់ទៀតជាថៃអាយុ ៨២ឆ្នាំ។ ភាគច្រើននៃករណីថ្មីគឺនៅភូកេត នេះបើយោងតាមក្រុមមន្រ្តី ជាពិសេសនៅក្នុងនិងជុំវិញតំបន់ Bangla។ ក្រុមមន្រ្តីក៏បានចាប់ផ្តើមធ្វើតេស្ដដោយចៃដន្យទៅលើអ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ និងអ្នកដែលបានធ្វើដំណើរថ្មីៗនេះ ដើម្បីជួយស្វែងរកអ្នកឆ្លង COVID-19 បន្ថែមផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ Thepattayanews