ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជប៉ុនពេលនេះមានអ្នកឆ្លងកូវីដ១៩ ច្រើនជាង ៥,០០០នាក់

    BY autoadmin April 9, 2020
    ជប៉ុនពេលនេះមានអ្នកឆ្លងកូវីដ១៩ ច្រើនជាង ៥,០០០នាក់

    ជប៉ុនបានរកឃើញករណីថ្មីចំនួន ២៩ គិតត្រឹមម៉ោង ២រសៀល នាថ្ងៃព្រហស្បតិ៍នេះ ដោយនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៥,០០២នាក់។ តួលេខនេះរាប់បញ្ចូលទាំងមនុស្ស ១៤នាក់ ដែលបានវិលត្រឡប់មកពីប្រទេសចិនតាមយន្តហោះពិសេស ក៏ដូចជាការឆ្លងមេរោគដែលត្រូវបានរកឃើញក្នុងអំឡុងពេលត្រួតពិនិត្យនៅអាកាសយានដ្ឋាន។

    ចំណែកមួយផ្នែកធំដែលចេញពីនាវាទេសចរណ៍ Diamond Princess គឺមាន ៧១២ករណី ពោលគឺបើរាប់បញ្ជូនទាំងករណីពីនាវានេះ ជប៉ុនមានករណីសរុបចំនួន ៥,៧១៤នាក់។ ចំនួនអ្នកស្លាប់មានចំនួន ១១៦នាក់ ក្នុងនោះមាន ១១នាក់ គឺមកពីកប៉ាល់ដែលបានចតនៅប្រទេសជប៉ុននោះ។

    ក្នុងនោះផងដែរមានមន្ត្រីសុខាភិបាល និងមន្ត្រីចត្តាឡីស័កចំនួន ៩៦នាក់ ត្រូវបានគេរកឃើញថា បានឆ្លងវីរុសក្នុងអំឡុងពេលពួកគេត្រួតពិនិត្យអ្នកមកដល់ព្រលានយន្តហោះ។ មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា គិតត្រឹមថ្ងៃពុធនេះមានមនុស្ស ១០៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងនោះមាន ៨នាក់ មកពីនាវា Diamond Princess ហើយមានមនុស្ស ១,២៧០នាក់ បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យគិតត្រឹមថ្ងៃពុធ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: