ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជនម្នាក់ជិះម៉ូតូចេញពីយកថ្នាំញៀនឲ្យគេត្រលប់មកវិញ ជួបកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ឆែកឃើញ ថ្នាំ០១កញ្ចប់ រួចឃាត់ខ្លួនបញ្ជូនទៅសាកសួរ និងចាត់ការតាមច្បាប់

    BY Khmernote Media April 9, 2020
    យុវជនម្នាក់ជិះម៉ូតូចេញពីយកថ្នាំញៀនឲ្យគេត្រលប់មកវិញ ជួបកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ឆែកឃើញ ថ្នាំ០១កញ្ចប់ រួចឃាត់ខ្លួនបញ្ជូនទៅសាកសួរ និងចាត់ការតាមច្បាប់

    រាជធានីភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការខ្លួនសង្ស័យម្នាក់ បន្ទាប់ពីឆែករកឃើញថ្នាំញៀនមួយកញ្ចប់ ដែលអ្នកទុកនៅក្នុងដៃអាវ រួចបញ្ជូនទៅសាកសួរភ្លាមតែម្ដង។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោងជាង១រសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ មុខមជ្ឈមណ្ឌលមង្គលឧត្តម ផ្លូវ៣៧១ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    លោកវរៈសេនីយ៍ត្រី អុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើ បានប្រាប់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញ និងបញ្ជាពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យកម្លាំងប៉ុស្តិ៍ទាំង៧ និងគ្រប់ផ្នែកសហការគ្នា បង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបនៅវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ នៃអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយរូបលោកដែលជាមេប៉ុស្តិ៍ផ្ទាល់ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើស បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកTODAY តាមផ្លូវ៣៧១ ពីលិចមកកើត ដោយឃើញមានអាការៈគួរអោយសង្ស័យពេក លោកក៏បានជិះតាមមើលពីក្រោយ លុះមកចំណុចមុខមជ្ឈមណ្ឌលមង្គលឧត្តម ផ្លូវ៣៧១ ទើបលោកបានបញ្ជាកម្លាំងអោយស្ទាក់ឃាត់ រួចសុំធ្វើការត្រួតពិនិត្យនិងឆែកឆេរ ជាក់ស្ដែងរកថ្នាំញៀនចំនួន០១កញ្ចប់ ទើបធ្វើការវាយខ្នោះនាំទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើតែម្ដង។

    ជនសង្ស័យមានឈ្មោះ មាស ច័ន្ទបញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ វត្ថុតាងដកហូតមាន៖ ក្រាមពណ៍សថ្លា ចំនួន០១កញ្ចប់ថង់ធំល្មម ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតជាវត្ថុតាងនោះ ពិតជារបស់ខ្លួនប្រាកដមែន ។ បច្ចុបន្បន្នជនសង្ស័យ ឈ្មោះ មាសច័ន្ទបញ្ញា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay