គេកំពុងតែរវល់រឿងកូវីដ១៩ ក្រុមក្មេងៗទាំងនេះបង្កភាពអាណាធិបតេយ្យ បង្ហោះម៉ូតូ បំពាក់ស៊ីមាំងកែឆ្នៃបង្កសំលេងរំខានដល់អ្នកដ៏ទៃ ត្រូវសមត្ថកិច្ចយកមកអប់រំ
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលជំនាញ នៃក្រុមអន្តរាគមន៏បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចុះធ្វើការប្រមូលក្មេងបង្កភាពអាណាធិបតេយ្យ (បង្ហោះម៉ូតូលើផ្លូវសាធារណះ បំពាក់ស៊ីមាំងកែឆ្នៃបង្កសំលេងរំខាន និងម៉ូតូគ្មានឯកសារគ្រប់គ្រាន់) ត្រង់ចំណុចអាកាសយាន្តដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង និងត្រង់ចំណុចផ្លូវដីហ៊ុយបុរីឯកភ្នំ ស្ថិតក្នុងភូមិអូរទំនប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនពួកគេមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសរុបចំនួន ១៦នាក់ និងម៉ូតូចំនួន ០៩គ្រឿង ក្នុងនោះរួមមាន៖ ១/.ឈ្មោះ ចឹក កែវ ភេទប្រុស អាយុ ២២ឆ្នាំ ។ ២/.ឈ្មោះ រីក សុភ័ក្ត្រ ភេទប្រុស អាយុ ១៨ឆ្នាំ ។ ៣/.ឈ្មោះ ស៊ឹម សុចាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ។ ៤/.ឈ្មោះ ឌី រ៉ាវ៉ែ ភេទប្រុស អាយុ ១៨ឆ្នាំ ។ ៥/.ឈ្មោះ ភ័ក្ត្រ សាឌិន ភេទប្រុស អាយុ ១៨ឆ្នាំ ។ ៦/.ឈ្មោះ ស្រស់ សុគន្ធ ភេទប្រុស អាយុ ២៥ឆ្នាំ ។ ៧/.ឈ្មោះ រុន សារិម ភេទប្រុស អាយុ ២៣ឆ្នាំ ។ ៨/.ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ ២១ឆ្នាំ ។ ៩/.ឈ្មោះ សារឿម សុធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ។ ១០/.ឈ្មោះ ចាប សុខនៀត ភេទប្រុស អាយុ ១៧ឆ្នាំ ។ ១១/.ឈ្មោះ ប្រាក់ ដូច ភេទប្រុស អាយុ ១៧ឆ្នាំ ។ ១២/.ឈ្មោះ សូ ស៊ីវុង ភេទប្រុស អាយុ ១៩ឆ្នាំ ។ ១៣/.ឈ្មោះ ម៉ាប់ ភ័ក្ត្រា ភេទប្រុស អាយុ ១៩ឆ្នាំ ។ ១៤/.ឈ្មោះ សែត ថៃ ភេទប្រុស អាយុ ២២ឆ្នាំ ។ ១៥/.ឈ្មោះ អាត លាភាហេង ភេទប្រុស អាយុ ១៨ឆ្នាំ ។ ១៦/.ឈ្មោះ ឈុន សុភា ភេទប្រុស អាយុ ១៧ឆ្នាំ។
សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូរក្សាទុកបណ្តោះអាសន្នរួមមានចំនួន ០៩គ្រឿង ហុងដាឌ្រីមចំនួន ០៤គ្រឿង ហុងដាវីនន័រចំនួន ០៣គ្រឿង យ៉ាម៉ាហាអ៊ិចសាយទ័រចំនួន ០១គ្រឿង និងសូនីកចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ក្មេងទំនើងទាំង១៦នាក់់ត្រូវបានសមត្ថកិច្ចជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួន រួចអោយត្រលប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕ សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ