ព័ត៌មានជាតិ
ហាងផឹកស៊ី និងបារបារាំង មួយចំនួននៅបើកដំណើរការ មិនគោរពតាមគោលការរដ្ឋាភិបាល ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ចុះទៅណែនាំទាំងយប់
BY Khmernote Media
April 10, 2020
កាលពីយប់ម៉ោង ២៣:៥០នាទីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នេះ ស្នងការរងទទួលដឹកនាំខណ្ឌដូនពេញ លោកអធិការខណ្ឌ និងកំលាំងខណ្ឌ ប៉ុស្ត បានចូល ធ្វើការណែនាំ និងផ្អាកហាងលក់ដូរ គ្រឿងស្រវឹង និងបារ បារាំង ដែលនៅបន្តដំណើរការ អោយផ្អាកតាមគោលការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ។ ការចុះទៅធ្វើការណែនាំ នេះធ្វើឡើងដោយ យោងតាមការប្រកាស របស់ក្រសួងទេសចរណ៍ដែលប្រកាស ឲ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះដែរ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាជាកំហិតមួយអោយហាមឃាត់ការធ្វើដំណើរឆ្លងស្រុក/ខេត្ត ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕
រូបថត៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ










