ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាលសម្រេចកែសម្រួល ភូមិសាស្ត្រហាមឃាត់ការធ្វើដំណើរ ដោយអនុញ្ញាតអោយមានការធ្វើដំណើរឆ្លងស្រុកក្នុងខេត្តតែមួយឡើងវិញ តែហាមមិនអោយធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយ ហើយភ្នំពេញ និង ខេត្តកណ្តាល អាចធ្វើដំណើរទៅវិញទៅមកធម្មតា

    BY Khmernote Media April 10, 2020
    រដ្ឋាភិបាលសម្រេចកែសម្រួល ភូមិសាស្ត្រហាមឃាត់ការធ្វើដំណើរ ដោយអនុញ្ញាតអោយមានការធ្វើដំណើរឆ្លងស្រុកក្នុងខេត្តតែមួយឡើងវិញ តែហាមមិនអោយធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយ ហើយភ្នំពេញ និង ខេត្តកណ្តាល អាចធ្វើដំណើរទៅវិញទៅមកធម្មតា

    រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយស្តីពីការកែសម្រួលបទបញ្ជាលេខ ០២.ប.ប ដែលចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ ស្តីពីការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងសេចក្តីកែសម្រួលនេះដែរមាន២ប្រការធំៗ ដោយទីមួយគឺ ភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវចាត់ទុកជាតំបន់តែមួយ មិនមានការហាមឃាត់ការធ្វើដំណើរនោះទេ។

    ទី២ គឺអនុញ្ញាតអោយធ្វើដំណើរឆ្លងស្រុកក្នុងខេត្តតែមួយឡើងវិញ ប៉ុន្តែចំពោះការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ត្រូវបន្តហាមឃាត់ដដែល ដូច្នេះសូមបងប្អូនសាធារណៈជាមេត្តាជ្រាបជាព័ត៌មាន។ សូមអានសេចក្តីកែសម្រួលរបស់រាជរដ្ឋាភិបាលនៅខាងក្រោមនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay