ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកលេង TikTok ម្នាក់ឈ្មោះ សុខា ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើកិច្ចសន្យាអប់រំឈប់សកម្មភាព ក្រោយកុហកថា ខ្លួនជាកូនផ្កាយ៣ និងមានកាំភ្លើងថែមទៀត

    BY Khmernote Media April 10, 2020
    អ្នកលេង TikTok ម្នាក់ឈ្មោះ សុខា ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើកិច្ចសន្យាអប់រំឈប់សកម្មភាព ក្រោយកុហកថា ខ្លួនជាកូនផ្កាយ៣ និងមានកាំភ្លើងថែមទៀត

    យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលក្រុងសួង បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ អធិការដ្ឋាននគរបាលក្រុងសួង បានធ្វើការហៅឈ្មោះ សុខា អាយុ៣០ឆ្នាំ មានទីលំនៅក្រុងសួង ខេត្តត្បូងឃ្មុំ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឈប់សកម្មភាពនិយាយស្តីអ្វី ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងថ្នាក់ដឹកនាំ ចាប់ពីពេលនេះតទៅ។

    ស្ត្រីរូបនោះក៏បានធ្វើការសុំទោសជាសាធារណៈ ដែលបាននិយាយថា ខ្លួនជាកូនផ្កាយ៣ និងមានកាំភ្លើងថែមទៀត ដោយការពិតខ្លួនមិនមានកាំភ្លើងអ្វីឡើយ ក្រោយពីដឹងកំហុសរបស់ខ្លួន ដែលប្រេីពាក្យពេជន៍ និងកាយវិការមិនសមរម្យនៅក្នុង facebook ដែលធ្វេីអោយប៉ះពាល់ដល់សង្គមជាតិ និងអ្នកដទៃ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay