ចិនវាយតប់គ្នា រត់ទៅយកកាំបិតដេញកាប់ផ្អើលផ្សារទំនើប ផ្អើលសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះទៅអន្តរាគមន៍នាំភាគីទាំងសងខាងមកប៉ុស្តិ៍
រាជធានីភ្នំពេញ ៖ ផឹកស៊ីជាមួយគ្នា លុះស្រវឹងស្រា ចិន២នាក់បានវាយតប់គ្នាបង្ករបួសស្នាម មានទាំងកាំបិត រត់ដេញកាប់ចិនដូចគ្នា រត់ពេញផ្សារទំនើបចិនមួយកន្លែង បង្កការភ្ញាក់ផ្អើលឡើងកាន់តែខ្លាំងទាល់តែសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះទៅនាំខ្លួនទាំងសងខាងមកសួរនាំនៅស្នាក់ការប៉ុស្តិ៍។ ហេតុការណ៍ហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្សារទំនើបហ្គូវូ យ៉ុងហ្វេង ផ្លូវចូលជាប់អាគារព្រីនផ្លាហ្សា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេមិនដឹងថា ភាគីទាំងសងខាងមានរឿងអ្វីនឹងគ្នាទេ ឃើញជនជាតិចិន (ដែលពាក់អាវខ្មៅ) កំពុងអង្គុយផឹកស៊ី នៅជិតកន្លែងកើតហេតុ និងជនជាតិចិនម្ខាងទៀត (ពាក់អាវពណ៍បៃតងចាស់) បានដើរចូលមកនិយាយជាមួយគ្នា និងសើចក្អាកក្អាយដូចធម្មតា ។
ប្រភពដដែលបន្តថា លុះផឹករៀងស្រវឹងបន្តិចក៏កើតចិត្តទើសទាល់ទាស់ពាក្យសម្តីគ្នាអ្វីក៏មិនដឹង ទើបឈានដល់ការបង្ករជាហិង្សាឡើង ផ្ទុះការវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរងរបួសបន្តិចបន្តួច ហើយជនជាតិចិនម្ខាងទៀត (ពាក់អាវពណ៌បៃតងចាស់) បានរងរបួសហើមមុខ ក៏ឡើងជិះម៉ូតូ VIVA ទៅបាត់មួយសន្ទុះ ក៏ត្រលប់មកវិញ មានទាំងកាំបិតប៉័ងតោ កាន់រត់ឡើងមកដេញកាប់ជនជាតិចិនដែលពាក់អាវខ្មៅនោះ តែក៏ត្រូវជនជាតិចិនដែលជាម្ចាស់ហាងជួយចាប់ឃាត់សិន និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ផងដែរ ។ ភាគីទាំងសងខាង យកទៅ
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ បានចុះមកនាំជនជាតិចិនទាំងពីរនាក់ យកទៅដើម្បីធ្វើការសាកសួររកមូលហេតុ នៅស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការសម្របសម្រួលគ្នាមួយជំហានសិនផងដែរ ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត







