កូវីដ-១៩
គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ០៣នាក់បន្ថែមទៀត សរុបអ្នកជា៧៥នាក់
BY Khmernote Media
April 11, 2020
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ជាស្ត្រីជនជាតិចិនម្នាក់ដែល ជាមិត្តភក្រស្ត្រីជនជាតិចិនដូចគ្នា ដែលបានរកឃើញមានវិជ្ជមាន កូវីដ-១៩ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១២០ករណី។

ក្នុងនោះដែរក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន០៣នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសរុបកើនដល់៧៥នាក់ ដោយអ្នកទាំង០៥នាក់នេះមាន ស្ត្រីជនជាតិបារាំង០១នាក់ និងបុរសជនជាតិខ្មែរ០២នាក់ ហើយបច្ចុប្បន្នអ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៤៥នាក់ (ស្ត្រី១៧នាក់ និងបុរស២៨នាក់)៕
