ស្គាល់អត្តសញ្ញាណយុវតី ដែលលោតពីលើអាគារខុនដូ CASA ទីក្រុង ពាណិជ្ជកម្មកោះពេជ្រ កម្ពស់១៩ជាន់ហើយ
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ មិនដឹងជាមានវិបត្តិអ្វីនោះទេ ដើរទៅមកៗ នៅតាមវេរ៉ង់ដាខាងក្រៅ ហើយក៏សម្រេចចិត្តលោតពីលើអាគារខុនដូ CASA Meridian Condominium ទីក្រុងពាណិជ្ជកម្មកោះពេជ្រ ពីជាន់ទី១៩ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ១១ ថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ នៅចំណុច អាគារខុនដូ Meridian Condominium ទីក្រុងពាណិជ្ជកម្មកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីមិត្តភក្តិរបស់នារីរងគ្រោះបានបង្ហើបឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ សួស កញ្ញា អាយុប្រហែល២១ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរលក់ផលិតផល។ បើតាមប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា គាត់បានឃើញនារីរងគ្រោះ (សង្ស័យជាជនជាតិចិន) ដើរទៅមកៗ នៅតាមវេរ៉ង់ដា ជាន់ទី១៩ ដោយមុនពេលស្រី្ដរងគ្រោះ ធា្លក់ចុះមក ហើយបានឮនូវសំឡេងស្រែកខ្លាំងៗ រួចក៏ធ្លាក់ចុះមកតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវ ចំពោះករណីខាងលើនេះ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត




