កូវីដ-១៩
កូវីដ១៩ បានសម្លាប់មនុស្សទូទាំងពិភពលោកលើស១០ម៉ឺននាក់ហើយ អ៊ីតាលីមានអ្នកស្លាប់ច្រើនជាងគេ
BY Khmernote Media
April 11, 2020
យោងតាមរបាយការណ៍ពីគេហទំព័រ worldometers គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ នេះបានបង្ហាញថា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅទូទាំងពិភពលោកមានចំនួនជាង ១,៦៩៩,០០០នាក់ ចំណែកឯចំនួនអ្នកស្លាប់ទូទាំងពិភពលោកមានជាង ១០២,០០០នាក់ហើយ ក្នុងនោះក្រុមគ្រូពេទ្យនៅទូទាំងពិភពលោកក៏បានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយបានចំនួនជាង ៣៧៦,០០០នាក់ផងដែរ។
ចំណែកឯប្រទេសដែលមានចំនួនអ្នកស្លាប់ ច្រើនជាងគេលំដាប់លេខ០១នោះគឺប្រទេសអ៊ីតាលី ដែលមានអ្នកស្លាប់សរុបគិតត្រឹមថ្ងៃទី១១ ខែមេសា ចំនួនជាង ១៨,៨៤៩នាក់ និងអ្នកឆ្លងសរុប ១៤៧,៥៧៧នាក់ ប៉ុន្តែសហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេលើពិភពលោក ដែលមានចំនួនសរុប ៥០២,៨៧៦នាក់ និងអ្នកស្លាប់មានចំនួន ១៨,៧៤៧នាក់៕
អត្ថបទ៖ សេម
ប្រភព៖ worldometers

