ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរាយការណ៍ករណីថ្មីចំនួន ៤៥នាក់ សម្រាប់ចុងសប្ដាហ៍នេះ

    BY autoadmin April 11, 2020
    ប្រទេសថៃរាយការណ៍ករណីថ្មីចំនួន ៤៥នាក់ សម្រាប់ចុងសប្ដាហ៍នេះ

    ប្រទេសថៃនាថ្ងៃសៅរ៍​ ទី១១ ខែមេសា បានរាយការណ៍ថា ខ្លួនមានករណីថ្មីនៃអ្នកឆ្លងវីរុស COVID-19 ចំនួន ៤៥ករណី នេះបើតាមការបញ្ជាក់នៅឯសន្និសីទកាសែតនៅព្រឹកនេះ ដោយក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលឆ្លើយតបស្ថានភាព COVID-19 ។ វាជាការថយចុះបន្តិចពីម្សិលមិញ ដែលមានចំនួន ៥០នាក់ និង ៥៤នាក់ កាលពីថ្ងៃព្រហស្បតិ៍។

    ចំនួនសរុបនៃការឆ្លងរាលដាលនៃ COVID-19 ចាប់តាំងពីប្រទេសថៃមានការផ្ទុះឡើងមានចំនួន ២,៥១៨ ករណី។ ថ្ងៃនេះក៏មានការរាយការណ៍ករណីស្លាប់ ២នាក់បន្ថែមទៀត ដែលនាំឱ្យករណីសរុបកើនដល់៣៥នាក់។ ការឆ្លងបានលាតសន្ធឹងលើខេត្តចំនួន ៦៨ ក្នុងចំណោមខេត្តចំនួនទាំង ៧៦ របស់ប្រទេសថៃ។ តែទោះជាយ៉ាងណាប្រទេសថៃបានព្យាបាលអ្នកជំងឺ និងឱ្យត្រឡប់ទៅផ្ទះបាន  ១,១៣៥នាក់ហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Thethaiger

    Share This Post: