ព័ត៌មានជាតិ
ហាមមិនឲ្យជួបជុំពិសេសរឿងផឹកស៉ី ពួកគាត់ទាំងនេះមិនត្រឹមតែមិនស្តាប់ទេ ចាក់ធុងបាស់ខ្នាតធំ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាងទៀត
BY Khmernote Media
April 11, 2020
ផេកស្នងការនគរបាលរាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅអធិការខណ្ឌមានជ័យ និងខណ្ឌទួលគោកភ្លាមៗ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកអធិការខណ្ឌមានជ័យ និងអធិការខណ្ឌទួលគោក បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍ចុះដល់គោលដៅជាច្រេីនភ្លាមៗ ដែលមានការផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាងដែលមិនអាចសម្រាកបាន ជាពិសេសគឺការជួបជុំផឹកស៊ីដែលមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ សូមចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩។ សូមអរគុណ !!!












