ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះអ្នកជាសះស្បើយ០២នាក់បន្ថែមទៀត សរុបមានអ្នកជាសះស្បើយ ៧៧នាក់ហើយ

    BY Khmernote Media April 12, 2020
    ថ្ងៃនេះអ្នកជាសះស្បើយ០២នាក់បន្ថែមទៀត សរុបមានអ្នកជាសះស្បើយ ៧៧នាក់ហើយ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ជាស្ត្រីទេសចរជនជាតិវៀតណាម និងបុរសកាណាដា (ដើមកំណើតចិន) ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១២២ករណី។

    ក្នុងនោះដែរក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន០២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសរុបកើនដល់៧៧នាក់ ដោយអ្នកទាំង០២នាក់នោះ ជាបុរសជនជាតិម៉ាឡេស៊ី មានអាយុ៣៤ឆ្នាំ និង៥៨ឆ្នាំ មកពីប្រទេសម៉ាឡេស៊ីធ្វើការងារសាសនានៅតាមភូមិឃុំស្រុកកងមាស ខេត្តកំពង់ចាម បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន០២លើក និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យខេត្តកំពង់ចាមហើយ។ បច្ចុប្បន្នអ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៤៥នាក់ (ស្ត្រី១៨នាក់ និងបុរស២៧នាក់)៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay