ព័ត៌មានជាតិ
ផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង ជាច្រេីនកន្លែងត្រូវបានសមត្ថកិច្ចចុះទៅដល់គោលដៅភ្លាមៗ ដេីម្បីណែនាំ អប់រំ និងបញ្ឈប់សកម្មភាពទាំងនេះ
BY Khmernote Media
April 12, 2020
ស្នងការនគរបាលរាជធានីភ្នំពេញ៖ ទីតាំងផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង ជាច្រេីនកន្លែងត្រូវបានលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំងប៉ុស្តិ៍ចុះទៅដល់គោលដៅភ្លាមៗ ដេីម្បីណែនាំ អប់រំ និងបញ្ឈប់សកម្មភាពទាំងនេះ។ សូមបងប្អូនទាំងអស់មេត្តាផ្អាកការជួបជុំផឹកស៉ី ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺលកូវីដ១៩ទាំងអស់!








