ឆ្នាំ 2020 នេះ Ford លេងមែនទែនហើយ !
- April 26, 2018
កាលពីថ្ងៃពុធ កន្លងទៅនេះ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Ford បាននិយាយទាំងជឿជាក់ថា ក្រុមហ៊ុនខ្លួនបាននឹងកំពុងឈានមុខគេលើទីផ្សាររថយន្ដក្នុងប្រទេសអាមេរិចខាងជើង ហើយមិនយូរទៀតទេក្រុមហ៊ុនផលិតរថយន្ដរបស់សហរដ្ឋអាមេរិចមួយនេះនឹងឈានមុខគេលើទីផ្សារពិភពលោកតែម្ដង។ ការផ្លាស់ប្ដូរគោលដៅទីផ្សាររបស់ក្រុមហ៊ុន Ford គឺផ្ដោតសំខាន់លើការលុបចោលម៉ូដែលចាស់ៗទាំងអស់ ដោយទុកតែម៉ូដែលទំនើបៗមួយចំនួនដូចជា Mustang (រថយន្ដស្ព័រ) ជាដើម។

ការសម្រេចចិត្តនេះ ក៏ដោយសារសង្កេតឃើញមានតម្រូវការទីផ្សាររថយន្ដទំនើបខ្ពស់ ហើយរាល់ម៉ូដែលមួយចំនួនដូចជា Fusion, Taurus, CMax និង Fiesta គឺមិនត្រូវបានចេញលក់លើទីផ្សារសហរដ្ឋអាមេរិច កាណាដា និងមិចស៊ីកូទៀតឡើយ។ មួយវិញទៀត ក្រុមហ៊ុន Ford ក៏សង្កេតឃើញទៀតថា អាជីវកម្មរថយន្ដក្នុងសហរដ្ឋអាមេរិចគឺផ្ដោតសំខាន់លើប្រភេទ Pick up និង SUV ទៅវិញទេ។
តាមរយៈការសម្រេចចិត្តនេះ បានធ្វើឲ្យក្រុមហ៊ុនកាត់បន្ថយការចំណាយប្រាក់ដើមរហូតដល់ទៅ 11.5ពាន់លានដុល្លារឯណោះ ដោយសារគ្មានតម្រូវការចំណាយលើវិស្វករ ការអភិវឌ្ឍបច្ចេកវិទ្យា ទីផ្សារ គ្រឿងបរិក្ខា និងរបកគំហើញថ្មីជាដើម។ សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុន Ford រំពឹងថា ក្នុងឆ្នាំ2022 ចំណាយនឹងបន្ដកាត់បន្ថយដល់ 14ពាន់លានដុល្លារ។
ប្រែសម្រួលដោយ៖ Fu
ប្រភព៖ cbsnews
- Share This Post:










