ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមរថយន្តឈ្មួញរកស៊ីដឹកដី និងខ្សាច់ កំពប់ធ្លាក់ដីពេញគល់ស្ពានច្បារអំពៅ ហើយបើកទៅបាត់ ធ្វើឲ្យអ្នកដំណើររអិលដួលបន្តបន្ទាប់ និងទុកឲ្យអាជ្ញាធរខណ្ឌមានជ័យ ចុះធ្វើការបាញ់លាងសម្អាតទាំងយប់

    BY Khmernote Media April 13, 2020
    ក្រុមរថយន្តឈ្មួញរកស៊ីដឹកដី និងខ្សាច់ កំពប់ធ្លាក់ដីពេញគល់ស្ពានច្បារអំពៅ ហើយបើកទៅបាត់ ធ្វើឲ្យអ្នកដំណើររអិលដួលបន្តបន្ទាប់ និងទុកឲ្យអាជ្ញាធរខណ្ឌមានជ័យ ចុះធ្វើការបាញ់លាងសម្អាតទាំងយប់

    រាជធានីភ្នំពេញ ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ និងផ្លូវព្រះមុនីវង្ស រួមទាំងស្ពានព្រះមុនីវង្ស នាពេលបច្ចុប្បន្ននេះ ឃើញថា ស្ពានបត់ឡើងស្ពានអាកាសថ្មីមួយ ទើបស្ថាបនារួច មានការរីកចម្រើននិងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ មានសំណង់ ឬអគារយ៉ាងច្រើនកុះករកើតឡើងអមសងខាងផ្លូវ តែក្រុមឈ្មួញរកស៊ីដឹកដី ដឹកខ្សាច់ ដើម្បីផ្គត់ផ្គង់លំនៅឋាន ឬអគារផ្សេងៗ បាននឹងកំពុងធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវទៅវិញ ទោះបីជាអាជ្ញាធរខិតខំថែទាំ និងអប់រំណែនាំក្រុមរថយន្តដឹកខ្សាច់ទាំងនោះយ៉ាងណាក៏ដោយ ក៏ក្រុមរថយន្តដឹកខ្សាច់ ដឹកដីអស់ទាំងនោះ លួចដឹកពេលយប់ ហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវដដែល។

    ជាក់ស្ដែង កាលពីវេលាម៉ោង០៩ និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០នេះ មានរថយន្តបែនដឹកដី បានដឹកជញ្ជូនដីដែលខួងចេញពីការដ្ឋានមួយកន្លែង ក្នុងខណ្ឌចំការមន បានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ឆ្លងកាត់ឆ្ពោះទៅខណ្ឌច្បារអំពៅ លុះពេលបើកឡើងស្ពានក្នុងល្បឿនលឿន ស្រាប់តែរបើកបែនខាងក្រោយឡើង ចាក់ដីរាយប៉ាយពេញគល់ស្ពាន ហើយបើកបន្តដំណើ់រទៅបាត់ ទុកឲ្យអ្នកដំណើរជិះទៅរអិលដួលបន្តបន្ទាប់ ទើបមានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ និងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ ចុះមកជួយសម្រួលចរាចរណ៍ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះមកកៀបប្រមូលចេញ និងប្រើគ្រឿងចក្រ ឈូសដីចេញ និងបាញ់លាងសម្អាតឡើងវិញ ។

    រហូតមកដល់ពេលនេះ មិនទាន់មានចំណាត់ការកែសម្រួល ទៅលើក្រុមរថយន្តដឹកខ្សាច់ ហូរទឹកកក្លាក់ កំពប់ធ្លាក់តាមផ្លូវនេះនៅឡើយនោះទេ ដោយបន្តដឹកជញ្ជូនដី និងខ្សាច់ ឆ្លងកាត់តាមផ្លូវព្រះមុនីវង្ស និងផ្លូវ៦០ម៉ែត្រ គឺមិនបានគ្របតង់ឲ្យបានត្រឹមត្រូវទេ ធ្វើឲ្យហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវ ទុកឲ្យអាជ្ញាធរខណ្ឌមានជ័យ ជាពិសេសក្រុមសណ្ដាប់ធ្នាប់ខណ្ឌ ចុះមកបាញ់លាងសម្អាត និងប្រមូលខ្សាច់ចេញជារើយៗ ទោះជាមានការចុះអប់រំណែនាំ ក៏ពួកគាត់ផ្គើនមិនគោរពតាមការំណែនាំរបស់អាជ្ញាធរក៏ដោយ។

    បើតាមសម្ដីលោកវរសេនីយ៍ត្រី ជឹម សុភក្ត័ អធិការរងទទួលផែនសណ្ដាប់ធ្នាប់ ចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ បានអោយដឹងថា កម្លាំងលោកកំពុងសហការជាមួយខាងបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ ដើម្បីបើកកាមេរ៉ាសុវត្ថិភាព នៅតាមផ្លូវក្បែរកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ រកមើលរថយន្តដែលដឹកធ្លាក់ដីពេញគល់ស្ពាននោះ យកមកចាត់វិធានការ អោយបានផងដែរ។

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay