ព័ត៌មានជាតិ
អាសូរណាស់! ស្ត្រីកម្មការនីម្នាក់ អួលបាយស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
BY Khmernote Media
April 13, 2020
ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១១ និង០០នាទីនៅក្នុងរោងចក្រ កាត់ដេរ មេតថេក ខេមបូឌា ខប លីមីធីត ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីអួលបាយបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ជនរងគ្រោះមានឈ្មោះ ណៃ រដ្ឋា ភេទស្រី អាយុ ៤១ ឆ្នាំ ខណ:ពេលកំពុងហូបបាយ នៅក្នុងអគាររោងចក្រ។
ភ្លាមនោះអ្នកហូបបាយជាមួយបាននាំគ្នាយកគាត់មកពេទ្យ ដែលប្រចាំការក្នុងរោងចក្រ ពេលយកមកដល់ពេទ្យដែលប្រចាំការបានបញ្ជូនមកពេទ្យខេត្តកំពង់ចាម តែអកុសលនៅពេលមកដល់ពេទ្យកំពង់ចាម ជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងបានដឹកបន្តទៅផ្ទះនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ប្រភព: អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម


