ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    WHO និយាយថា កូវីដ-១៩ សាហាវជាងជំងឺផ្ដាសាយធំ H1N1 ដែលរាតត្បាតកាលពីឆ្នាំ២០០៩ ដល់ទៅ១០ដង

    BY autoadmin April 14, 2020
    WHO និយាយថា កូវីដ-១៩ សាហាវជាងជំងឺផ្ដាសាយធំ H1N1 ដែលរាតត្បាតកាលពីឆ្នាំ២០០៩ ដល់ទៅ១០ដង

    ប្រមុខអង្គការសុខភាពពិភពលោកនិយាយថា COVID-19 គឺសាហាវជាងការរាតត្បាតជំងឺផ្តាសាយធំក្នុងឆ្នាំ ២០០៩ ដល់ទៅ ១០ដង។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា ការរីករាលដាលនៃ COVID-19 «បង្កើនល្បឿនយ៉ាងលឿន តែវាថយទៅវិញយឺតៗ»។ នេះបើតាមការចុះផ្សាយរបស់ NHK នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។

    លោកបាននិយាយថា វិធានការណ៍ត្រួតពិនិត្យការពារដែលប្រទេសនានាបានអនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសត្រូវតែដកចេញវិញយឺតៗ ជាមួយនឹងការគ្រប់គ្រងខ្ពស់ ហើយមិនអាចដកចេញម្ដងទាំងអស់ក្នុងពេលតែមួយបានទេ។ WHO ក៏បានរាយលក្ខណៈវិនិច្ឆ័យចំនួន ៦ សម្រាប់ប្រទេសនានា ដើម្បីប្រើប្រាស់នៅពេលពួកគេពិចារណាដកចេញនូវការរឹតត្បិតរបស់ពួកគេ។ លក្ខណៈវិនិច្ឆ័យរួមបញ្ចូលដូចជា៖ តើការចម្លងវីរុស COVID-19 ត្រូវបានគ្រប់គ្រងទេ? តើវិធានការត្រូវបានត្រៀមរួចរាល់ដើម្បីរកវីរុស? ការធ្វើតេស្ត, ការដាក់ដាច់ដោយឡែក និងព្យាបាលរាល់ករណី និងអ្នកដែលធ្លាប់ទាក់ទងអ្នកជំងឺ។

    សន្និសីទកាសែតទៀងទាត់របស់ WHO បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ស្នើថា សហរដ្ឋអាមេរិកដែលជាម្ខាស់ជំនួយធំជាងគេរបស់ WHO នឹងពិនិត្យឡើងវិញនូវមូលនិធិរបស់ខ្លួនសម្រាប់អង្គការសុខភាពពិភពលោក។ លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកដឹងថាលោក ដូណាល់ ត្រាំ មានការគាំទ្រ ហើយលោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: