ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសចិននៅតែបន្ដមានអ្នកឆ្លងកូវីដ១៩ ប៉ុន្តែភាគច្រើនជាករណីនាំចូល

    BY autoadmin April 14, 2020
    ប្រទេសចិននៅតែបន្ដមានអ្នកឆ្លងកូវីដ១៩ ប៉ុន្តែភាគច្រើនជាករណីនាំចូល

    អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃអង្គារថា ប្រទេសចិនមានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៨៩ករណី សម្រាប់ថ្ងៃទី១៣ ខែមេសា និងបានធ្លាក់ចុះពី ១០៨ករណី នៅថ្ងៃមុនមួយទៀត។ នេះបើតាមការចុះផ្សាយរបស់ រ៉យទ័រ នាថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។ គណៈកម្មាធិការសុខភាពជាតិបាននិយាយថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងអស់គឺមាន ៨៦នាក់ ជាករណីនាំចូល ដែលជាតួលេខតិចជាងថ្ងៃមុនៗ ដែលមាន ៩៨ករណី។

    ទូរទស្សន៍រដ្ឋចិនបានរាយការណ៍មុននេះថា ៧៩ករណីនៃការនាំចូល គឺនៅក្នុងខេត្តហីឡុងជាំង (Heilongjiang) ភាគឦសាន ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី។ ចំនួនករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសចិនឥឡូវនេះ មានចំនួន ៨២,២៤៩នាក់, ចំនួនអ្នកស្លាប់មានចំនួន ៣,៣៤១។ ហើយសម្រាប់ថ្ងៃទី១៣ ខែមេសានេះ ប្រទេសចិនមិនមានករណីស្លាប់ថ្មីនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: