ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថៃរកឃើញអ្នកឆ្លងថ្មីចំនួន ៣៤នាក់ និងអ្នកស្លាប់ម្នាក់បន្ថែមទៀត ដែលអ្នកស្លាប់ធ្លាប់ផឹកស៉ីជាមួយអ្នកឆ្លងមុនៗ

    BY autoadmin April 14, 2020
    ថៃរកឃើញអ្នកឆ្លងថ្មីចំនួន ៣៤នាក់ និងអ្នកស្លាប់ម្នាក់បន្ថែមទៀត ដែលអ្នកស្លាប់ធ្លាប់ផឹកស៉ីជាមួយអ្នកឆ្លងមុនៗ

    មន្ត្រីសុខាភិបាលថៃបាននិយាយថា ប្រទេសថៃបានរាយការណ៍ពីការឆ្លងវីរុស COVID-19 ថ្មីចំនួន ៣៤ករណី សម្រាប់ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០នេះ នាំឱ្យករណីសរុបកើនដល់ ២,៦១៣ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។ ក្នុងនោះផងដែរមានការស្លាប់ថ្មីម្នាក់ ដែលគាត់គឺជាអ្នកបើករថយន្ដនៅក្រុងបាងកក ដែលបានផឹកស៊ីជាមួយអ្នកឆ្លង COVID-19 ដទៃ។ ដូច្នេះប្រទេសថៃមានចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបដល់ ៤១នាក់។

    ចំនួនករណីត្រូវបានបញ្ជាក់ថ្មីនេះ គឺខ្ពស់ជាងករណីកត់ត្រាកាលពីថ្ងៃច័ន្ទ ដែលមានតែ ២៨ករណី ហើយការកើនឡើងនេះកើតឡើង បន្ទាប់ពីការធ្លាក់ចុះ ៦ថ្ងៃជាប់ៗគ្នា ចាប់តាំងពីករណីចំនួន ១១១នាក់ ត្រូវបានកត់ត្រានៅថ្ងៃទី៨ ខែមេសា។ ចំនួនខ្ពស់បំផុតនៃករណីដែលបានបញ្ជាក់មកទល់ពេលនេះគឺ១៨៨ ដែលធ្លាប់បានកត់ត្រានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: