ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជប៉ុនពេលនេះមានអ្នកឆ្លងកូវីដ១៩ សរុបច្រើនជាង ៧,៧០០នាក់ និងមានអ្នកឆ្លងចំនួន ១៥៨នាក់បានស្លាប់

    BY autoadmin April 14, 2020
    ជប៉ុនពេលនេះមានអ្នកឆ្លងកូវីដ១៩ សរុបច្រើនជាង ៧,៧០០នាក់ និងមានអ្នកឆ្លងចំនួន ១៥៨នាក់បានស្លាប់

    ចំនួននៃការឆ្លងវីរុស COVID-19 នៅប្រទេសជប៉ុន បានកើនឡើងដល់ជាង ៧,៧០០នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK សម្រាប់ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។ តួលេខនេះរាប់បញ្ចូលទាំងអ្នកដែលត្រូវបានគេរកឃើញថា វិជ្ជមាននៅក្នុងការត្រួតពិនិត្យពីអាកាសយានដ្ឋាន មន្រ្តីសុខាភិបាល និងអ្នកដែលបានវិលត្រឡប់មកជប៉ុនតាមយន្តហោះ។ គិតត្រឹមម៉ោង ១ និង ៣០នាទីរសៀល មានករណីថ្មីចំនួន ១៨ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ដែលធ្វើឱ្យចំនួនសរុបកើនដល់ ៧.៧០៩ នាក់។

    ប្រសិនបើបូកទាំងករណីចំនួន ៧១២ ពីនាវាទេសចរណ៍ Diamond Princess នឹងនាំឱ្យចំនួនសរុបរបស់ជប៉ុនកើនដល់ ៨.,៤១៤នាក់។ មានមនុស្ស ៣នាក់ទៀត ត្រូវបានគេអះអាងថា បានស្លាប់នៅថ្ងៃអង្គារនេះ ដោយនាំចំនួនអ្នកស្លាប់កើនដល់ ១៥៨នាក់ ក្នុងនោះមាន ១២នាក់មកពីកប៉ាល់។ ទីក្រុងតូក្យូឈរនៅលើបញ្ជីដែលមានអ្នកឆ្លងច្រើនជាងគេគឺ ២,១៥៨នាក់។ មន្ត្រីក្រសួងសុខាភិបាលនិយាយថាមនុស្ស ១៤១ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគិតត្រឹមថ្ងៃច័ន្ទនេះក្នុងនោះមាន ៦ នាក់មកពីនាវាទេសចរណ៍។ ក្រុមមន្រ្តីនិយាយថា រហូតមកទល់ពេលនេះ មានមនុស្ស ១,៤៤៣នាក់ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: