ការប្រកួតប្រជែងវីដេអូខ្លីបាននឹងកំពុងបង្ហោះលើទំព័រហ្វេសប៊ុក ISI STEEL ដើម្បីធ្វើការបោះឆ្នោតពីសារធារៈជន
ក្រុមហ៊ុនអាយ អេស អាយ ស្ទៀល បានសម្រេចជ្រើសរើសវីដេអូល្អៗចំនួន៥ ដើម្បីធ្វើការប្រកួតប្រជែង និង កំពុងបង្ហោះនៅលើទំព័រហ្វេសប៊ុកក្រុមហ៊ុន ISI STEEL សម្រាប់ឲ្យសាធារណជនបោះឆ្នោតគាំទ្រ តាមរយៈចំនួនLike និង Share ក្នុងកម្មវិធីប្រកួតប្រជែងវីដេអូខ្នាតខ្លីក្រោមប្រធានបទ«គុណភាពផលិតផលដែក សម្រាប់គេហដ្ឋានអ្នក»។
ការបោះឆ្នោតគាំទ្រនេះ គឺនឹងត្រូវបញ្ចប់ទៅនៅថ្ងៃទី០៩ ឧសភា ឆ្នាំ ២០១៨ខាងមុខនេះ។ សម្រាប់វីដេអូដែលទទួលជ័យលាភីលេខមួយនឹងទទួលបានប្រាក់រង្វាន់ ៤លានរៀល ជ័យលាភីលេខ២ ទទួលបាន ២លានរៀល និងជ័យលាភីលេខ៣ នឹងទទួលបាន ១លានរៀល។ លើសពីនេះទៅទៀត អ្នកទទួលជ័យលាភីក៏អាចនឹងមាន ឱកាសក្លាយជាបុគ្គលិករបស់សម្ព័ន្ធ អាយ អេស អាយ គ្រុបផងដែរ។ សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមបោះឆ្នោតគាំទ្រ និង ចង់ដឹងពីស្នាដៃច្នៃប្រឌិតរបស់បេក្ខជនរបស់យើងក្នុងការផលិតវីដេអូខ្នាតខ្លីនេះ អាចចូលទៅកាន់ឡីងខាងក្រោម។
សូមបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនផលិត និងចែកចាយដែកគុណភាពខ្ពស់ឈាន មុខគេនៅកម្ពុជា បានបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូខ្នាតខ្លីក្រោមប្រធានបទ «គុណភាពផលិតផលដែក សម្រាប់គេហដ្ឋានអ្នក»នេះឡើង ក្នុងគោលបំណង ដើម្បីជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការបញ្ចេញសមត្ថភាពដែលពួកគាត់មាន ក៏ដូចជាពង្រីកការយល់ដឹងជាសាធារណៈបន្ថែមអំពីគុណតម្លៃជីវិតក្នុងការប្រើប្រាស់ផលិតផលដែក ដែលមានគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន។
សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បានក៏កើតឡើងតាំងពីឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេស កម្ពុជាដែលមានសមត្ថភាព ផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកម្រាលព្រំ IDECK ស័ង្កសីញ៉ូម ស័ង្កសីពណ៌ និង ស័ង្កសីបិទស្នោPU ។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះ ស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងភាពច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕
ព័ត៌មានបន្ថែម សូមទាក់ទង៖
- លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ISI STEEL
តាមរយៈទូរស័ព្ទលេខ 015 777 305 និង អ៊ីម៉ែល vatnakoudom.samith@isisteel.com.kh
– ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL