ព័ត៌មានជាតិ
បុរសខ្មែរយើងម្នាក់ដើរកាត់ព្រៃពីថៃ ត្រលប់មកខ្មែរវិញ ទាំងដៃជាប់ខ្នោះ និងមានរបួសទៀត
BY Khmernote Media
April 15, 2020
ខេត្តកោះកុង៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកមណ្ឌលសីមាបានជួបបុរសម្នាក់ដើរកាត់ព្រៃពីប្រទេសថៃ (ខេត្តត្រាត) មកកម្ពុជា (ខេត្តកោះកុង) ដោយដៃមានជាប់ខ្នោះ និងមានរបួសផងដែរ។ បុរសរូបនោះមានឈ្មោះ រស់ រឿន ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខែ្មរ ស្រុកកំណើត ភូមិតាំងគោក ឃុំ តាគោក ស្រុក តាគោក ខេត្ត កំពង់ធំ។ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃស្វា ឃុំ ជ្រៃឃ្មុំ ស្រុក ស៊ីធរកណ្តាល ខេត្ត ព្រៃវែង -មុខរបរចុះទូកនៅប្រទេសថៃ។

កម្លាំងនគរបាលស្រុកមណ្ឌលសីមាបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើការដោះខ្នោះដែលមានរបួសនៅក៏ដៃ និងលាងសំអាតរបូសដើម្បីសាកសួរនៅព័ត៌មានផ្សេងៗ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង





