ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រដ្ឋាភិបាលសម្រេចបញ្ចប់សុពលភាពបទបញ្ជា ការដាក់កំហិតលើការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ដោយអនុញ្ញាតអោយធ្វើដំណើរឡើងវិញចាប់ពីថ្ងៃ ១៦ មេសា ២០២០ ម៉ោង ៦ព្រឹកនេះហើយ

    BY Khmernote Media April 16, 2020
    រដ្ឋាភិបាលសម្រេចបញ្ចប់សុពលភាពបទបញ្ជា ការដាក់កំហិតលើការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ដោយអនុញ្ញាតអោយធ្វើដំណើរឡើងវិញចាប់ពីថ្ងៃ ១៦ មេសា ២០២០ ម៉ោង ៦ព្រឹកនេះហើយ

    រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយស្តីពីការកែសម្រួលបទបញ្ជាលេខ ០២.ប.ប ដែលចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយហាមមិនអោយមានការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយជាកំហិត ដែលមានសុពលភាពដល់ម៉ោង២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ទើបអនុញ្ញាតអោយមានការធ្វើដំណើរឡើងវិញ។

    ដោយយោងតាមសេចក្តីសម្រេចដែលសារព័ត៌មានខ្មែរណូតទទួលបាននៅមុននេះបន្តិច និងយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺបញ្ចប់សុពលភាពបទបញ្ជាលេខ ០២.ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដោយអនុញ្ញាតអោយមានការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយជាធម្មតាវិញចាប់ពីម៉ោង ០៦:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះជាកំហិត។ ទទួលបានសេចក្តីសម្រេចនេះ គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឱ្យមានប្រសិទ្ធភាពខ្ពស់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay