កូវីដ-១៩
ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះកើនដល់ ២លាននាក់ និងស្លាប់ជាង ១៣០,០០០នាក់
BY autoadmin
April 16, 2020
តាមការ Update ចុងក្រោយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ចំនួនសរុបនៃការឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២,០៥៦,០៥៥នាក់ ហើយយ៉ាងហោចណាស់មនុស្សចំនួន ១៣៤,១៧៨នាក់ បានស្លាប់ដោយសារវីរុសនេះ បើយោងតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យ Johns Hopkins ។

ទិន្នន័យរបស់ Johns Hopkins គីបានបង្ហាញថា វីរុសឆ្លងនេះបានឆ្លងដល់អ្នកជំងឺជាង ៦៣៦,៣០០នាក់ នៅក្នុងសហរដ្ឋអាមេរិកតែមួយ។ អេស្បាញ អ៉ីតាលី បារាំង និងអាឡឺម៉ង់ ដែលជាប្រទេសរងគ្រោះខ្លាំងបន្ទាប់ពីអាមេរិក បានរាយការណ៍ថា មានករណីជាង ១៣៤,០០០ករណី នៅប្រទេសរបស់ពួកគេ។ យោងទៅតាមរបាយការណ៍របស់ Johns Hopkins បានឱ្យដឹងថា ករណីនៅចក្រភពអង់គ្លេសពេលនេះ បានកើនឡើងដល់ជាង ៩៩,៤០០នាក់ ហើយមនុស្សជាង ១២,៨០០នាក់បានស្លាប់៕



អត្ថបទ៖ លីដា
ប្រភព៖ CNBC