ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះ មិនមានអ្នកជាសះស្បើយ ហើយក៏មិនមានអ្នកវិជ្ចមានកូវីដ១៩ថ្មីដែរ អ្នកជំងឺនៅសល់តែ២៤នាក់ទៀតប៉ុណ្ណោះ

    BY Khmernote Media April 17, 2020
    ព្រឹកនេះ មិនមានអ្នកជាសះស្បើយ ហើយក៏មិនមានអ្នកវិជ្ចមានកូវីដ១៩ថ្មីដែរ អ្នកជំងឺនៅសល់តែ២៤នាក់ទៀតប៉ុណ្ណោះ

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបានបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីព្យាបាលជាសះស្បើយ និងមិនមានករណីវីជ្ជមានវីរុសកូវីដ១៩ថ្មីឡើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបនៅ៩៨នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់ចំនួន២៤នាក់ដដែល រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់។

    គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន ធ្វើការធម្មតា ដោយនឹងលើកថ្ងៃឈប់ទៅពេលក្រោយវិញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay