ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សិង្ហបុរីរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៧២៨នាក់បន្ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើតឡើងជាង ៤ ពាន់ករណី

    BY autoadmin April 17, 2020
    សិង្ហបុរីរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៧២៨នាក់បន្ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើតឡើងជាង ៤ ពាន់ករណី

    សិង្ហបុរី៖ តួលេខអ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីនៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងជារៀងរាល់ថ្ងៃក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ ហើយនៅថ្ងៃទី១៦ ខែមេសា ម្សិលមិញនេះ របាយការណ៍របស់អាជ្ញាធរសុខាភិបាលបានបង្ហាញថា សិង្ហបុរីបានរកឃើញអ្នកឆ្លងមេរោគកូវីដចំនួន ៧២៨ នាក់បន្ថែមទៀតផងដែរ។ បើតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia  បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងងអស់នេះ គឺមាន ៨១% កើតឡើងចំំពោះក្រុមមនុស្សដែលមានការប្រាស្រ័យទាក់ទងគ្នា ខណៈ ១៩% កើតឡើងចំពោះក្រុមមនុស្សដែលគ្មានទំនាក់ទំនងជាមួយគ្នា។

    សម្រាប់ក្រុមមនុស្សដែលត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគវិញត្រូវបានគេកត់សម្គាល់ឃើញថា មានចំនួន ៦៥៤ ករណីគឺជាក្រុមកម្មករបរទេស ដែលស្នាក់នៅក្នុងអាគារជាមួយគ្នា  ២៦ករណីជាក្រុមកម្មករបរទេសដូចគ្នាដែរតែរស់នៅផ្ទះផ្សេងគ្នា ហើយ ៤៨ ករណីផ្សេងទៀតគឺជាករណីចម្លងតាមសហគមន៍ក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីផ្ទាល់តែម្តង។

    ចំពោះករណីចម្លងក្នុងសហគមន៍ទៀតសោធ គេបានកត់សម្គាល់ឃើញថា មាន ៣ ករណីគឺជាករណីធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះម្នាក់មានអាយុ ៨៩ឆ្នាំ  ១៣ឆ្នាំ និងម្នាក់ទៀតមានអាយុត្រឹមតែ ៧ឆ្នាំប៉ុណ្ណោះ ដែលករណីទាំងនេះនឹងក្លាយជាករណីពិបាលព្យាបាលបំផុតសម្រាប់ក្រុមគ្រូពេទ្យផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះសឹង្ហបុរីមានអ្នកឆ្លងមេរោគសរុបកូវីដ ១៩ សរុបចំនួន ៤ ៤២៧ ករណី ស្លាប់ ១០ ករណី ជាសះស្បើយ ៦៨៣ ករណី និងមានករណីធ្ងន់ធ្ងរចំនួន ២៩ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia 

    Share This Post: