ព័ត៌មានជាតិ
ប៉ូលិសខេត្តកំពត ប្រកាសស្វែងរកជនបរទេសរូបនេះ ក្រោយជនសង្ស័យបានសម្លាប់ស្ត្រីម្នាក់នៅប្រទេសឡាវ
BY Khmernote Media
April 17, 2020
ខេត្តកំពត៖ កាលពីពេលថ្មីៗនេះ ផែនការងារអន្តោប្រវេសន៍ខេត្តកំពត បានធ្វើការប្រកាសស្វែងរកជនបរទេស ដែលមានភិនភាគដូចខាងក្រោម។ ដូច្នេះប្រសិនបេីបងប្អូនបានឃេីញជនបរទេសខាងក្រោមសូមរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ 087 289 431, 012 289 431, 096 366 5596។
គួរបញ្ជាក់ផងដែរថា យោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវែស Japantoday បានឱ្យដឹងថា ប៉ូលីសឡាវបានដាក់បុរសជនជាតិជប៉ុន អាយុ ៣៨ឆ្នាំ (ជនសង្ស័យដែលប៉ូលិសកម្ពុជាកំពុងស្វែងរក) នៅក្នុងបញ្ជីតាមចាប់អន្តរជាតិ ទាក់ទងនឹងការសម្លាប់ស្ត្រីជនជាតិន័រវេសម្នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ បុរសដែលត្រូវបានគេប្រកាសជាមុខសញ្ញាតាមចាប់នេះមានឈ្មោះ Hiroyuki Ogu ត្រូវបានគេសង្ស័យថា បានច្របាច់កស្ត្រីន័រវេសអាយុ ៣០ឆ្នាំរហូតដល់ស្លាប់៕

អត្ថបទ៖ សេម
ប្រភព៖ ផែនការងារអន្តោប្រវេសន៍ខេត្តកំពត, Japantoday


