ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនករណីថ្មីនៃអ្នកឆ្លង កូវីដ-១៩នៅថៃបន្ដចុះថយ ថ្ងៃនេះមានតែ ២៨នាក់ទេ និងស្លាប់ម្នាក់

    BY autoadmin April 17, 2020
    ចំនួនករណីថ្មីនៃអ្នកឆ្លង កូវីដ-១៩នៅថៃបន្ដចុះថយ ថ្ងៃនេះមានតែ ២៨នាក់ទេ និងស្លាប់ម្នាក់

    រដ្ឋាភិបាលថៃបានរាយការណ៍នៅថ្ងៃសុក្រនេះថា អត្រានៃការឆ្លងវីរុស COVID-19 បានបន្តថយចុះ ប៉ុន្តែមានការស្លាប់ថ្មីម្នាក់។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 បានរាយការណ៍ថា មានករណីឆ្លងមេរោគ COVID-19 ចំនួន ២៨ នៅតាមមូលដ្ឋាន ដែលនាំឱ្យការឆ្លងសរុបកើនឡើងដល់ទៅ ២,៧០០នាក់ ដោយការស្លាប់របស់ស្ត្រីចំណាស់ជនជាតិថៃម្នាក់ សរុបកើនឡើងដល់ ៤៧នាក់។

    វាជាការធ្លាក់ចុះជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ដោយមានករណីថ្មីចំនួន ៣០ ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ និង ២៩នៅថ្ងៃពុធ។ ប៉ុន្តែនៅថ្ងៃទី៨ ខែមេសា មានការហក់ឡើងដល់ចំនួន ១១១ករណី។ ប៉ុន្តែចាប់តាំងពីពេលនោះមកចំនួនប្រចាំថ្ងៃបានថយចុះជាលំដាប់មកត្រឹម ៥៤, ៥០, ៤៥, ៣៣, ២៨ (នៅថ្ងៃច័ន្ទ), ៣៤, ៣០, ៣០ និង ២៩នៅថ្ងៃសុក្រនេះផ្ទាល់។

    ចំណែកស្ត្រីដែលបានស្លាប់មានអាយុ ៨៥ឆ្នាំ។ នាងមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុនៗ ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២ ខែមេសា៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: