ឆបោកប្រាក់ជាង៤ម៉ឺនដុល្លារចិនដូចគ្នា ពេលនេះជនរងគ្រោះចាប់បានប្រគល់អោយអាវុធហត្ថក្រុងនាំយកទៅសួរចម្លើយ!
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួន ក្រោយពីទទួលបណ្ដឹងពីបុរសជនរងគ្រោះជាជនជាតិចិនដូចគ្នាសង្ស័យករណីឆបោកលុយជិត៤ម៉ឺនដុល្លារបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងកម្លាំងនគរបាលចុះអន្តរាគមន៍ហេតុការកើតឡើង កាលវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចអាគារដឹព្រីដ លើផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីនគរបាលបានអោយដឹងថា មុនកើតហេតុប្រជាពលរដ្ឋប្ដឹងថាមានបុរសជនជាតិចិនចាប់ចិនដូចគ្នាចងនៅចំណុចមុខអាគារដឹព្រីដ ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ក្រោយមកក៏បានដឹកនាំកម្លាំងចុះទៅកន្លែងកើតភ្លាមៗរួចក៏ឃើញបុរសជនជាតិចិនម្នាក់ ដោយបុរសជនជាតិចិនចាប់ពិតប្រាកដមែនហើយក៏អោយនគរបាលចេះភាសាចិនសួរនាំ ដើម្បីរាយការណ៍ជូនថ្នាក់លើ ។
សមត្ថកិច្ចនគរបាលបន្តថា ករណីខាងលើនេះជាការឆបោកពាក់ព័ន្ធរឿងវេរលុយជិត៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក តែជនរងគ្រោះជាអ្នកចាប់បុរសជនសង្ស័យជាជនជាតិចិនដូចគ្នា ដែលជាបក្សពួកករណីឆបោក ហើយជនរងគ្រោះគាត់បានដាក់ពាក្យបណ្ដឹងនៅកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយរងចាំអាវុធមកយកទៅសួរនាំ ។
ករណីខាងលើក៏មានកម្លាំងអាវុធហត្ថចុះមកដែរតែអ្នកយកព័ត៌មានសួរមិនបានឆ្លើយតបថា ជាករណីអ្វីអោយច្បាស់នោះទេ គ្រាន់តែសុំធ្វើការបន្តសិនរងចាំកសាងសំណុំរឿងចប់ចាំឆ្លើយប្រាប់ជាក្រោយទៀត ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត







