ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត ALPHARD បើកឆ្លងកាត់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ត្រូវបរទសប្រុសស្រីជិះម៉ូតូបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់នៅខណ្ឌបឹងកេងកេង

    BY Khmernote Media April 18, 2020
    រថយន្ត ALPHARD បើកឆ្លងកាត់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ត្រូវបរទសប្រុសស្រីជិះម៉ូតូបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់នៅខណ្ឌបឹងកេងកេង

    រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ជនជាតិបរទេសប្រុសស្រី២នាក់ បានរបួសធ្ងន់ផ្លោងបោកផ្ទប់ទ្វារ និងកញ្ចក់រថយន្ត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត នៅចំណុចផ្លូវបំបែកជាបួន បង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ ចុះអន្តរាគមន៍ភ្លាមៗផងដែរ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២:០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួនលើផ្លូវ៣១០ កែងផ្លូវ៥៧ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអាល់ផាត (ALPHARD) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-8580 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមផ្លូវលេខ៥៧ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន មិនបានបន្ថយល្បឿន ស្រាប់តែមានជនបរទេសប្រុសស្រី(មិនស្គាល់អត្តសញ្ញាណ)២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ (Honda Wave) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CS-8801 ឌុបគ្នា ធ្វើដំណើរតាមផ្លូវលេខ៣១០ ពីលិចមកកើតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្តពេញទំហឹង ហោះផ្លោងទាំងអ្នកបើកម៉ូតូ និងអ្នកជិះពីក្រោយ បោកផ្ទប់ទ្វារនិងកញ្ចក់រថយន្តផ្នែកខាងស្ដាំ បែកកញ្ចក់រាយប៉ាយពេញផ្លូវ និងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកេងកងទី១ ចុះមកកន្លែងកើតហេតុជួយទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះដែលជាជនបរទេសប្រុសស្រីទាំងពីរនាក់នោះ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។

    បច្ចុប្បន្នក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកេងកងទី១ សហការមួយផ្នែកវាស់វែងចរាចរណ៍ខណ្ឌបឹងកេងកង បានចុះមកពិនិត្យមើល រួចទាក់ទងប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay