ក្រឡាប់រថយន្តដឹកដីមួយគ្រឿង អូសនឹងថ្នល់ខូចខាតអស់ជាច្រើនម៉ែត្រ ចាក់ដីរាយប៉ាយពេញផ្លូវជាតិលេខ១
រាជធានីភ្នំពេញ ៖ រថយន្តប៊ែនដឹកដីម៉ាកUD ក្បាលពណ៌ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PP-0045 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងនៅខាងមុខ កំពុងបត់ត្រឡប់ក្រោយជាហេតុ ធ្វើអោយរថយន្តប៊ែនបួងចង្កូតគេចអោយផុតកុំអោយបុក ក៏ជ្រុលទើបបណ្តាលឲក្រឡាប់ ចាក់ដីចោលពេញថ្នល់បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍។ ក្នុងហេតុការណ៍នេះមិនបណ្តាលអោយឲមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:០៥នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ជិតវត្តក្ដីតាកុយ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲដឹងថា មុនដំបូងគេឃើញរថយន្ត ប៊ែនដឹកដីម៉ាកUD ក្បាលពណ៌ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PP-0045 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងនៅខាងមុខ កំពុងបត់ត្រឡប់ក្រោយជាហេតុ ធ្វើអោយរថយន្តប៊ែនបួងចង្កូតគេចអោយផុតកុំអោយបុក ទើបបណ្តាលឲក្រឡាប់ ចាក់ដីចោលពេញថ្នល់បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍។
ក្រោយកើតហេតុ ជាក់ស្ដែង អូសរបើកថ្នល់កៅស៊ូខូចខាតអស់ជាច្រើនម៉ែត្រ តែបែរជាសមត្ថកិច្ចមូលដ្ឋានបានពិនិត្យរកមិនឃើញថា មិនមានបង្ករផលប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋនិងអ្នកដ៏ទៃទៅវិញ រួចអោយម្ចាស់ឡានបោសកើបដី និងស្ទួចលើករថយន្តដោយខ្លួនឯងបាត់ទៅ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត







