ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកឃើញអ្នកឆ្លងវីរុកូរ៉ូណាថ្មីចំនួន ៣៣នាក់ និងគ្មានករណីស្លាប់ទេថ្ងៃនេះ

    BY autoadmin April 18, 2020
    ប្រទេសថៃរកឃើញអ្នកឆ្លងវីរុកូរ៉ូណាថ្មីចំនួន ៣៣នាក់ និងគ្មានករណីស្លាប់ទេថ្ងៃនេះ

    តាមការចុះផ្សាយរបស់ បាងកកប៉ុស្តិ៍ សម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែមេសា បានឱ្យដឹងថា រដ្ឋាភិបាលថៃបានប្រកាសថា ខ្លួនបានរកឃើញករណីអ្នកឆ្លង COVID-19 ថ្មីចំនួន ៣៣ករណី និងមិនមានអ្នកស្លាប់ឡើយ ដែលនាំឱ្យករណីសរុបមានដល់ ២,៧៣៣ ករណី ហើយអ្នកស្លាប់នៅតែ ៤៧នាក់ ដដែល។

    លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថាន COVID-19 បាននិយាយថា រហូតដល់ពេលនេះខេត្តចំនួន ៦៨ ក្នុងចំណោមខេត្តទាំង ៧៦ និងទីក្រុងបាងកក សុទ្ធតែបានរាយការណ៍ពីការឆ្លង។ លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា ចំនួនអ្នកជំងឺដែលបានជាសះស្បើយឥឡូវនេះមានចំនួន ១,៧៨៧ នាក់ ដែលស្មើនឹង ៦៥.៤% នៃករណីទាំងអស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: