ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះ មិនមានអ្នកវិជ្ចមានកូវីដ១៩ថ្មីទេ ហើយព្យាបាលជាថែម០២នាក់ទៀត អ្នកជំងឺនៅសល់តែ១៧នាក់ទៀតប៉ុណ្ណោះ

    BY Khmernote Media April 19, 2020
    ព្រឹកនេះ មិនមានអ្នកវិជ្ចមានកូវីដ១៩ថ្មីទេ ហើយព្យាបាលជាថែម០២នាក់ទៀត អ្នកជំងឺនៅសល់តែ១៧នាក់ទៀតប៉ុណ្ណោះ

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយបានព្យាបាលអ្នកជាសះស្បើយបានចំនួន០២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១០៥នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១៧នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។

    គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន ធ្វើការធម្មតា ដោយនឹងលើកថ្ងៃឈប់ទៅពេលក្រោយវិញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay