ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដាច់លុយខ្លាំងពេកបែកគំនិតបបួលគ្នាដើររកលួចកាច់ក.ម៉ូតូរបស់ប្រជាពលរដ្ឋណាទុកប្រហែស តែប៉ះចំថ្ងៃសយ មិនទាន់បានលួចផង នគរបាលចាប់ខ្លួនបាត់

    BY Khmernote Media April 19, 2020
    ដាច់លុយខ្លាំងពេកបែកគំនិតបបួលគ្នាដើររកលួចកាច់ក.ម៉ូតូរបស់ប្រជាពលរដ្ឋណាទុកប្រហែស តែប៉ះចំថ្ងៃសយ មិនទាន់បានលួចផង នគរបាលចាប់ខ្លួនបាត់

    រាជធានីភ្នំពេញ ៖ បុរសជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាចេញដើររកលួចកាច់ក.ម៉ូតូរបស់ប្រជាពលរដ្ឋណាដែលទុកប្រហែស តែមកដល់ក្នុងទឹកដីខណ្ឌចំការមន បែរជាអស់លក្ខណ៍ចំថ្ងៃសយ ព្រោះត្រូវកម្លាំងល្បាត ប្រទះឃើញក៏ឃាត់សួរនាំ សុំត្រួតពិនិត្យឆែកឆេរ រកឃើញកាំភ្លើងខ្លី និងឧបករណ៍កាច់សោរមួយចំនួនទៀត ទើបចាប់ឃាត់ខ្លួនវាយខ្នោះយកមកសាកសួរនាំ ។

    ការឃាត់ខ្លួននេះបានកើតឡើងកាលវេលាម៉ោង០១:៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៣២ កែង១២៣ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ជនសង្ស័យទាំងពីរនាក់ត្រូវឃាត់ខ្លួន ពីបទ ប្រើប្រាស់អាវុធខុសច្បាប់ មានទី១.ឈ្មោះ សុខ ជា ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបររត់ម៉ូតូឌុប ។ ទី២.ឈ្មោះ សួន រ៉ាស៊ី ស្នាក់នៅក្នុងប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ សមត្ថកិច្ចដកហូតសំភារះមួយចំនួនមាន ៖ អាវុធខ្លីចំនួន ១ដើម ម៉ាកK54, គ្រាប់ចំនួន ០៧គ្រាប់, ដែកសំរាប់កាច់កម៉ូតូចំនួន ០៦ដើម និងម៉ូតូមួយគ្រឿង ម៉ាក Smash-V ពាក់ស្លាកលេខភ្នំពេញ 1BL-9230 និងកាបូបពណ៌ខ្មៅសំរាប់ដាក់អាវុធខ្លី និងឧបករណ៍សំរាប់កាច់កម៉ូតូមួយចំនួនទៀត ។

    លោកវរសេនីយ៍ត្រី ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមន បានប្រាប់អោយដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ អនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បានបញ្ជាអោយចេញកម្លាំង ដឹកនាំសហប៉ុស្តិ៍ ដើម្បីល្បាតក្នុងមូលដ្ឋាន បង្ការបទល្មើសផ្សេងៗ ស្រាប់តែប្រទះឃើញបុរស២នាក់ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគីស្មាស់វី (Smash-V) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-9230 ឌុបគ្នាតាមផ្លូវ ដោយមានសភាពគួរឲ្យសង្ស័យ ទើបកម្លាំងល្បាតឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យខ្លួនប្រាណ ជាក់ស្ដែងរកឃើញ អាវុធខ្លីមួយដើមម៉ាកK54 និងគ្រាប់ចំនួន៧ ដែលរកឃើញនៅលើខ្លួនជនសង្ស័យឈ្មោះ សុខ ជា លាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ ទើបចាប់ដកហូត និងវាយខ្នោះនាំខ្លួនមកសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនតែម្ដង ។

    បន្ទាប់ពីសួរចម្លើយរួច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេដាច់លុយចាយខ្លាំងពេក បែកគំនិត បបួលគ្នាដើររកលួចកាច់ក.ម៉ូតូរបស់ប្រជាពលរដ្ឋណាទុកប្រហែស តែប៉ះចំថ្ងៃសយ មិនទាន់បានលួចផង នគរបាលឃាត់តែម្ដង។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កម្លាំងជំនាញខណ្ឌចំការមន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay